១.
និយមន័យដាំដំណាំលើទឹក
-
វាជាការដាំដុះរុក្ខជាតិដោយមិនប្រើប្រាស់ដី
-
រុក្ខជាតិអាចដុះលូតលាស់ក្នុងល្បាយសារធាតុចិញ្ចឹម
-
ក្នុងសារធាតុមីក្រូ
-
សន្សំសំចៃទឹក
-
គ្នានស្មៅ និងទិន្នផលខ្ពស់
២.
គុណសម្បត្តិ និងគុណវិបត្តិដាំដំណាំលើទឹក
Ä
គុណសម្បត្តិ
-
មិនមានការរៀបចំដី
-
ការពាររុក្ខជាតិពីកាំរស្មីយូវី
ដោយវានៅក្នុងហ្គីនហាស៏
-
អាចគ្រប់គ្រងពួកមីក្រូជីវសាស្ដ្រដោយអោយវាយប្រហារសត្វល្អិត
កត្តាចង្រៃ
-
អាចធ្វើអោយរុក្ខជាតិស្រូបយកសារធាតុចិញ្ចឹមស្មើគ្នា
-
អាចការពាររុក្ខជាតិពីអាកាសធាតុ
-
រុក្ខជាតិមានប្រព័ន្ធប្ញសល្អ និងធន់ធាន់និងជំងឺ
-
អាចផ្គត់ផ្គងបន្លែគ្រប់រដូវការ
Ä
គុណវិបត្តិ
-
ធាតុទិញចូលមានតម្លៃខ្ពស់
-
ត្រូវការចំណេះដឹងទាក់ទងHydro ខ្ពស់
-
ជំងឺអាចរីករាលដាលយ៉ាងលឿន
-
ត្រូវការយកចិត្តទុកដាក់ខ្ពស់
៣. របៀបតំឡើងប្រព័ន្ធដាំដំណាំលើទឹក
-
ធុងសម្រាប់ដាក់លាយសារធាតុចិញ្ចឹមនិងទឹក
-
ម៉ូទ័របឺតទឹកឡើងមួយ
-
ទុយូរបឺតទឹកពីម៉ូទ័រទៅបំពងសម្រាប់ដុះលូតលាស់បន្លែ
-
ទុយូរសម្រាប់ដាក់រុក្ខជាតិលូតលាស់
-
ពួកសម្រាប់ដាក់កូនបន្លែទើបនិងបណ្ដុះហើយ
Ä
សម្ភារៈសម្រាប់ដំឡើងប្រព័ន្ធដាំដំណាំលើទឹក
-
ទុយូរ PVC
8 x 10 ft. X 3 in.(
PVC pipes)
-
តម្រូវការទុយូកែខ្លី 10
x 3 in.( PVC elbows – long sweep)
-
តម្រូវការទុយូកែវែង
-
គម្របបិទទឹកកុំអោយហូរចេញចូល (1
x 3 in. PVC pipe end cap)
-
តម្រូវធុង 1
x 70 ហើយនិងគម្រប ជាពិសេសត្រូវជ្រើសរើសពណ៌ខ្មៅ និង ពណ៌សរ
- តម្រូវទុយូពណ៌ 6 ft. 1/4 in
-
ម៉ូទ័របូមទឹក 1
x Submersible water pump
-
ស្បៃដែលមានរន្ធតូចល្មម(រុំម៉ុទ័)ការពារការស្ទះ
-
តម្រូវការម៉ូទ័រខ្យល់ មួយ
-
ដែកសម្រាប់ព្យូរទូយូ ឬរិតទុយ
- កញ្ជែងដាក់កូនបន្លែទើបបណ្ដុះហើយ
2 inch Net Pots
-
ឧបករណ៏ថ្វាន 1
x electric drill
-
ស្នូលតសម្រាប់ថ្វាន 1
x 1/4 inch drill bit
-
ប្រដាប់ខួងរន្ធដាក់កូនកញ្ចែង
-
ពូកសម្រាប់បណ្ដុះគ្រាប់ starter
cubes
៤. របៀបវាស់ទឹក
និងកែប្រែទឹកដើម្បីដាំដំណាំ
គួរយកទឹករបស់អ្នកមកធ្វើការពិសោធន៏
បើសិនជាទឹកទន់គឺល្អ ប៉ុន្តែបើទឹករឹងអ្នកគួតែបំលែងវា។ កាលណា
គិតអំពីគុណភាពទឹក
គេគិតលើ EC and pH។
មូលហេតុបានជាយើងត្រូវពិនិត្យ Ec and pH ដើម្បីងាយ
ស្រួលប្រើប្រាស់ជី
និងលទ្ធភាពដុះលូតលាស់របស់ដំណាំ។ ទឹកមានតួនាទីជាអ្នកដឹកនាំសារធាតុចិញ្ចឹម
ទៅនិងដំណាំ។ កាលណាលគុណភាពទឹកអន់ ងាយឆាប់មានជំងឺ ទិន្នអន់ ពុល
ហើយបើទឹកមានផ្ទុកសារ
ធាតុមួយចំនួនអាចបង្ករអោយម៉ូទ័រខូចបាន។
ក្នុងការដាំដំណាំលើទឹកអ្នកគ្រប់គ្រងដោយផ្ទាល់លើសារធាតុ
ចិញ្ចឹមទៅដំណាំ។
ប៉ុន្តែបើទឹកអត់មានតុល្យភាព ហើយមិនមានសារធាតុរុក្ខជាតិត្រូវការ
ហើយទឹកនោះក៏មិនអាចទឹកនាំសារធាតុចិញ្ចឹមនោះបានទេ។
មានបីប្រភេទដែលអ្នកដាំដំណាំលើទឹកត្រូវការវិភាគ៖
៤.១ ប៉េហាស (pH)
-
និយមន័យប៉េហាស (pH) ក្នុងផលិតកម្មដំណាំលើទឹក៖
មានន័យថាជាអុកស៊ីសែនដ៏សក្ដានុពល និងជាផ្នែកមួយនាំមុខគេដ៏ចាំបាច់ដល់និងការលូតលាស់សុខភាពដំណាំ។
-
ទឹកទាំងអស់មានកម្រិតខុសៗគ្នា ទឹកម៉ាស៊ីន
ទឹកសុទ្ធ មានភាពខុសគ្នាទាំងអស់។
-
កម្រិតប៉េហាសធម្មតានៅជុំវិញ៧
-
ហើយស្ដង់ដាប៉េហាស (pH) សម្រាប់រុក្ខជាតិលូតលាស់ល្អនៅចន្លោះ៥.៥
ទៅ ៦.៥
-
នៅពេលមានប៉េហាស (pH)មួយសមស្របវានិងអនុញ្ញាតអោយដំណាំស្រូបយកសារធាតុចិញ្ចឹមទាំង
ម៉ាក្រូ និងមីក្រូ ដែលពួកវាអាចស្រូបយកតាមរយៈប្រព័ន្ធប្ញស
Ä
ការប្ដូរប៉េហាស
(pH) ៖
ពេលខ្លះត្រូវការប៉េហាសចុះ ជួនកាលឡើង បន្ទាប់មកចាប់ផ្ដើមបន្ថែមទៅតាមចំនួន ប៉េហាស(pH) និង ធុងទឹក។ ជួនកាលយើងត្រូវការប៉េហាសទាបបំផុត។
វាអាចកើនឡើងដោយមូលហេតុជាច្រើនដូចជា
Ä
ល្បាយប៉េហាស(pH
drop) ថយចុះ៖ អាចជួយអោយយើងចង់បានប៉េហាសទៅតាមការអនុវត្ត។
បើសិនប៉េហាសក្នុងទឹកមានលក្ខណៈមិនប្រក្រតី ហើយអោយ ៥.៥ទៅ៦.៥ ដំណាំខ្លះចូលចិត្ត។
បច្ចុច្បន្នមានសារធាតុធ្វើអោយប៉េហាសថុចុះ។ ល្បាយប៉េហាសឡើង៖
បច្ចុច្បន្នមានសារធាតុធ្វើអោយប៉េហាសបង្កើតបើសិនប៉េហាសទាប។
សារធាតុបន្ថយប៉េហាស(pH)
Ä
មានកត្តាបីដែលមានឥទ្ធិពលលើប៉េហាសក្នុងទឹក៖
-
អាកាលី៖ ប៊ីកាបូណាត(HCO3)បានប្រមូលផ្ដុំក្នុងទឹក។ ប៊ីកាបូណាត
ធ្វើអោយប៉េហាសកើនឡើងនិងធ្វើអោយប់ះពាល់ដល់លទ្ធភាពដំណាំក្នុងការស្រូបយកសារធាតុចិញ្ចឹម។
- កាបូនឌីអុកស៊ីត៖ វាបង្កើតប៉េហាស(pH)ខ្ពស់។ ក្នុងកណីខ្លះ
មាននៅក្នុងទឹកក្រោមដី កាបូកឌីអុកស៊ីតចេញពីទឹក
ចូលទៅក្នុងបរិយាកាស។ក្នុងកណីនេះទឹកបាត់បង់អាស៊ីត ហើយកើន ប៉េហាស(pH)។
-
ភាពរឹង៖
ការប្រមូលផ្ដុំចូលគ្នារវាង កាល់ស្យូម និងម៉ាញេស្យូម។ កាល់ស្យូមនិងម៉ាញេស្យូម
ជាសារធាតុសំខាន់ចាំបាច់សម្រាប់រុក្ខជាតិដែរ។ ប៉ុន្តែបើវាច្រើនពេក អាចទៅជារឹង
កើនប៉េហាស។ ហើយមួយទៀត ទឹករឹង ប៉ះពាល់ដល់ប្រព័ន្ធទឹកហូរ និង អាចស្ទះរន្ធទុយូផងដែរ។
ដើម្បីជៀសវាងពីទឹករឹងយើងធ្វើអោយទឹកមានប៉េហាសក្រោម៦។
៤.២ អ៊ីស៊ី (EC)
ឧបករណ៏វាស់អ៊ីស៊ី
Ec ៖
ជាការវាស់រកចំនួនអំបិល និងសារធាតុចិញ្ចឹមក្នុងទឹក។
អាចប្រាប់ទៅអ្នកបានថាមានសារធាតុចិញ្ចឹម
ប៉ុន្មានអាចប្រើប្រាស់បានសម្រាប់ទៅនិងរុក្ខជាតិតាមរយៈទឹក។
អំបិលមាន សូស្យូមក្លរីត(ប្រភេទ
អំបិល)កាល់ស្យូម ម៉ាញេស្យូមប៊ីកាបុណាត,ក្លរីត,
ស៊ុលស្វាត។ នៅក្នុងនោះផងដែរ មានក្លរីត
និងសូស្យូមអាចពុលដល់ដំណាំ នៅកម្រិតខ្ពស់។
ស៊ុលស្វាត, កាល់ស្យូម, ម៉ាញេស្យូម
ពួកវាជាសារធាតុ
ចិញ្ចឹមចាំបាច់សម្រាប់ដំណាំប៉ុន្តែពួកវាអាចបង្កើតបានជាទឹករឹងដែលធ្វើអោយប៉ះពាល់ដល់ប៉េហាស។
កណីពិសេស៖
ពេលប្រព័ន្ធដាំដំណាំលើទឹកដំណើរការ អំបិលចាប់ផ្ដើមប្រមូលផ្ដុំ ហើយទុយូស្ទះ។ ពិតណាស់
កន្លែងប្រព័ន្ធដាំដំណាំលើទឹកនិងក្ដៅ
ហើយទឹកនិងបំភាយចេញពីធុង បង្កើតជាអំបិលកកធ្វើអោយEC ឡើង
ខ្ពស់
ប៉ះពាលដល់ដំណាំ ។
EC៖
ដែលល្អសម្រាប់ជម្រើសដំនាំសារធាតុចិញ្ចឹម ចន្លោះពី ១.២ ទៅ ២។ អ្នកនិងចង់ពិនិត្យ PPm
ដែរ។ ទឹក
ក្បាលម៉ាស៊ីនមាន ៣០០PPM ច្រើនបំផុតត្រូវការ
បំលែងទៅជាទឹកសម្រាប់រុក្ខជាតិ ដោយធ្វើការបិត ចំហុយ
និងអូស្មូស។ សមស្រមសម្រាប់ដំណាំ
ចន្លោះពី ០ ទៅ ៥០ PPM បើដល់១០០PPM វិញប៉ះពាល់ដល់មីក្រូបាក់តេរី។
ប្ដូរEC៖ If the EC is too strong, add fresh distilled
water. If the EC is too weak, add extra nutrients
៤.៣ សីតុណ្ហភាព
សីតុណ្ហភាព៖
សីតុណ្ហភាពល្អ ពីចន្លោះពី១៨ ទៅ ២២ អង្សារសេ។ បើខ្ពស់
ទាបពេកអាចប៉ះពាល់
ដល់ប្ញសរបស់ដំណាំក្នុងការស្រូបយកសារធាតុចិញ្ចឹម។
ដំណាំនីមួយៗមានកម្រិតរបស់វាក្នុងការស្រូបយកសារធាតុចិញ្ចឹម។
បើសប៉េហាសខ្ពស់ពេក ទាបពេក វា និង
សម្លាប់ដំណាំក្នុងរយៈពេល២ទៅ៣ម៉ោង។
ខាងក្រោមនេះជាតារាងសារធាតុចិញ្ចឹម និង
ប៉េហាសសម្រាប់ដំណាំលើទឹក៖
ដំណា(crop)
|
ប៉េហាស(pH)
|
អ៊ីស៊ី(Ec)
|
PPM
|
ជីនាងវង
|
5.5-6.5
|
1.0-1.6
|
700-1120
|
សណ្ដែកទូទៅ
|
6.0-6.0
|
1.8-2.4
|
1400-2800
|
ម្ទេសផ្លោក
|
6.0-6.7
|
1.8-2.8
|
1400-2000
|
ខាត់ណាខៀវ
|
6.0-6.5
|
2.8-3.5
|
1960-2450
|
ស្ពៃក្ដោប
|
6.5-7.0
|
2.5-3.0
|
1750-2100
|
ផ្កាខាតណា
|
6.0-7.0
|
0.5-2.0
|
1050-1400
|
ជីភ្លៅកង្កែប
|
6.3-6.7
|
1.8-2.4
|
1260-1680
|
ស្លឹកគូឆៃ
|
6.0-6.5
|
1.8-2.4
|
1260-1680
|
ត្រសក់
|
5.8-6.0
|
1.7-2.5
|
1190-1750
|
ត្រប់
|
5.5-6.5
|
2.5-3.5
|
1750-2450
|
សាលាដ
|
5.5-6.5
|
0.8-1.2
|
560-840
|
ត្រសក់ផ្អែម
|
5.5-6.0
|
2.0-2.5
|
1400-1750
|
ជីអង្កាម
|
5.5-6.0
|
2.0-2.4
|
1400-1680
|
ស្ពៃតឿ
|
7
|
1.5-2.0
|
1050-1400
|
ផ្លែពពាយ
|
6.0-7.0
|
0.8-1.8
|
580-1260
|
ម្ទេសក្រហម
|
6.0-6.5
|
2.0-3.5
|
1400-2450
|
ល្ពៅ
|
5.5-7.5
|
1.8-2.4
|
1260-1680
|
ស្ទបប៊ឺរី
|
5.5-6.5
|
1.0-1.4
|
500-700
|
ប៉េងប៉ោះ
|
5.5-6.5
|
2.0-5.0
|
1400-3500
|
ឪឡឹក
|
5.8
|
1.5-2.4
|
1050-1680
|
ខ្ទឹម
|
6.0 – 6.5
|
1.4 – 1.8
|
៥.របៀបលាយល្បាយដាំដំណាំលើទឹក
៥.១ សារធាតុចិញ្ចឹមA&B ដែលមានទម្រង់ជាល្បាយ
-
សម្រាប់សាលាដប្រើចំនួន 30cc/water
10L
-
ចំពោះបន្លែខ្មែរ៖ 60cc/water
10L
-
ខាត់ណា
120cc/water 10L
-
លាយជាមួយទឹក៥លីត្រ
-
សាលាដ 30cc/ទឹក១០លីត្រ
-
ចំពោះបន្លែខ្មែរ 60cc/១០លីត្រ
-
ខាត់ណា 120cc/water
10L
៥.៣ សារធាតុចិញ្ចឹមA&B សម្រាប់ត្រសក់ផ្អែម និង ប៉េងបោះ
- 80cc ជាមួយទឹក១០លីត្រ
-
លាយជាមួយទឹក៥លីត្រ
៥.៤ សារធាតុធ្វើអោយប៉េហាសថយចុះ
៥.៥ ឧបករណ៏ពិនិត្យអ៊ីស៊ី(EC)
៦. របៀបវាស់ជីដាំដំណាំលើទឹក
ពិនិត្យមើលល្បាយសារធាតុចិញ្ចឹម
មានរបស់ពីរដែលសំខាន់បំផុតនៃល្បាយសារធាតុចិញ្ចឹម ដើម្បីពិនិត្យនិងគ្រប់គ្រងមាន ប៉េហាស(pH) និង EC។
៦.១ ប៉េហាស pH
របស់ល្បាយសារធាតុចិញ្ចឹមក្នុងដាំដំណាំលើទឹក
ប៉េហាសរបស់ល្បាយសារធាតុចិញ្ចឹមមាន
បាស អាស៊ីត និង ណឺត។ បើប៉េហាសធំជាង៧ជាបាស បើស្មើ៧ណឺត បើតូចជាង៧ អាស៊ីត។ លទ្ធភាពរបស់ដំណាំលើទឹកស្រូបយកល្បាយសារធាតុចិញ្ចឹមពឹងលើប៉េហាសរបស់ល្បាយសារធាតុចិញ្ចឹម។
នៅពេលដែលល្បាសយសារធាតុចិញ្ចឹមនៅកម្រិតប៉េហាសកំណត់មួយនៅក្រោមឬលើ
ដំណាំប្រហែលជាមិនអាចទទួលយកសារធាតុចិញ្ចឹមគ្រប់គ្រាន់ទេ។
សារធាតុចិញ្ចឹមខុសគ្នាអាចប្រើប្រាស់បាននៅកម្រិតប៉េហាសខុសគ្នា។
ប៉េហាសក្នុងដំណាំលើទឹក៥.៨ ទៅ៦.២។
៦.២ អ៊ីស៊ី EC
របស់ល្បាយសារធាតុចិញ្ចឹម
ភាគច្រើនការដាំដំណាំលើអាចដាំបានប្រភេទដំណាំផ្សេងគ្នា
ហើយដំណាំនោះតម្រូវការសារធាតុ
ចិញ្ចឹមខុសគ្នាដើម្បីដុះលូតលាស់។
វាសំខាន់ណាស់ដើម្បីគ្រប់គ្រងកំហាប់ល្បាយសារធាតុចិញ្ចឹម ទៅនិងលក្ខខណ្ឌប្រសើរបំផុតទៅតំបន់ប្ញស។នេះបានអោយស្រូមយកសារធាតុចិញ្ចឹមច្រើនចូលទៅក្នុងទម្រង់ជាកោសិការុក្ខជាតិ។
កំហាប់នៃល្បាយសារធាតុចិញ្ចឹមត្រូវបានត្រួពិន្យ និង គ្រប់គ្រងវាស់ដោយអ៊ីស៊ី។
អ៊ីស៊ីអាចវាស់ភាពរឹងមាំនៃអ៊ីយ៉ុងក្នុង ល្បាយ។
No comments:
Post a Comment